ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងពិនិត្យ ពិភាក្សា ជ្រើសរើស វាយតម្លៃ ផ្ដល់បណ្ណសរសើរដល់អង្គភាព និងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥ និងពិនិត្យ ពិភាក្សា អំពីនីតិវិធីក្នុងការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា សម្រាប់បម្រើការងារ នៅរដ្ឋបាលខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នុត ពុធដារ៉ា បានស្នើដល់អង្គប្រជុំទាំងមូល ត្រូវធ្វើការពិភាក្សា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវភាពហ្មត់ចត់ និងសុក្រឹត្យភាព ពិនិត្យ ពិភាក្សា ជ្រើសរើស វាយតម្លៃ ផ្ដល់បណ្ណសរសើរដល់អង្គភាព និងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥។ ជាពិសេសត្រូវរួមគ្នាពិនិត្យ ពិភាក្សា អំពីនីតិវិធីក្នុងការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា សម្រាប់បម្រើការងារ នៅរដ្ឋបាលខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២៦ ឲ្យបានឆាប់រហ័ សម្រាប់មកបំពេញការងារជូនរដ្ឋបាលខេត្តនាឆ្នាំ២០២៦ ខាងមុខនេះ។








