រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក មួ សោម ដែលបានទទួលមរណភាព

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៥ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក មួ សោម ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២០:៤៥នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយគ្រោះថ្នាក់ ចរាចរណ៍ (ត្រូវជាឪពុក និងជាតា របស់វីរកងទ័ពឈរជើងនៅសមរភូមិមុខ) នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ស្ថិតវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ ឧបាសកមួ សោម គឺជាការបាត់បងស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ លោកឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗជាទីស្រឡាញ់ ដែលបច្ចុប្បន្ន កូនប្រុស និងចៅៗ គឺជាវីរកងទ័ពដ៏អង់អាចក្លាហាន កំពុងឈរជើងនៅសមរភូមិមុខ ដើម្បីរួមប្រយុទ្ធតស៊ូនឹងខ្លាំងសៀមដែលបាន និងកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ប្រតិភូខេត្តកណ្ដាល សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួង ដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសកមួរ សោម បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង