រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបញ្ជីប៉ាន់តម្លៃគម្រោង និងការរៀបចំសៀវភៅគម្រោងឆ្នាំ២០២៦

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំបញ្ជីប៉ាន់តម្លៃគម្រោង និងការរៀបចំសៀវភៅគម្រោងឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ត្រីបច្ចេកទេស (TSO)ផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សារ៉ាត បានជំរុញដល់ក្រុមការងារបច្ចេកទេសត្រូវធ្វើការពិនិត្យពិភាក្សាទៅលើតួលេខ និងទិន្នន័យផ្សេងៗក្នុងបញ្ជីប៉ាន់តម្លៃគម្រោង និងសៀវភៅគម្រោងឆ្នាំ២០២៦ ឲ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីដាក់ឆ្លងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តធ្វើការពិនិត្យ និងសម្រេច សំដៅស្នើសុំការអនុលោមភាពពីក្រសួងមហាផ្ទៃ បានទាន់ពេលវេលាតាមកាលកំណត់។

អត្ថបទទាក់ទង