ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតដើមណូអែល និងសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ របស់ក្រុមហ៊ុន(SHENGCHANGLONG INDUSTRY (CAMBODIA) CO., LTD.) ស្ថិតនៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្ត្រីជំនាញផងដែរ។








