រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរបរិស្ថានខេត្តកណ្ដាល ដែលបានឧបត្ថម្ភ ថវិកា ៤០០០០០រៀល, ត្រីងៀត ៩គីឡូក្រាម, ឆៃប៉ូវ ៥គីឡូក្រាម, និងមី ១០កេស ដើម្បីជូនដល់ជនភៀសសឹកត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ។រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ ថ្នាក់ដឹកនាំ និងមន្ត្រិរាជការនៃមន្ទីរបរិស្ថានខេត្តកណ្ដាល សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។



