រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សុខ សៅវរៈ ទីប្រឹក្សាក្រសួងព័ត៌មាន លោកជំទាវ ជី គឹម ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកស្រី សូ សុខា ទីប្រឹក្សាក្រសួងព័ត៌មាន បានយកថវិកាចំនួន ២៤០០០០រៀល

រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សុខ សៅវរៈ ទីប្រឹក្សាក្រសួងព័ត៌មាន លោកជំទាវ ជី គឹម ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកស្រី សូ សុខា ទីប្រឹក្សាក្រសួងព័ត៌មាន បានយកថវិកាចំនួន ២៤០០០០រៀល ប្រគល់ជូនលោកជំទាវ ស្រ៊ុន ស្រីនាងអភិបាលរងខេត្តដើម្បីចូលរួមឧបត្ថម្ភដល់ជនភៀសសឹក វីរៈកងទព័ដែលកំពុងឈរជើងការពារ ទៅមណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ ។ រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ចំពោះ លោកជំទាវ សុខ សៅវរៈ ទីប្រឹក្សាក្រសួងព័ត៌មាន លោកជំទាវ ជី គឹម ទីប្រក្សាក្រសួងព័ត៌មាន និងលោកស្រី សូ សុខា ទីប្រឹក្សាក្រសួងព័ត៌មាន សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង