ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមព្រឹក្សាខេត្តកណ្តាល លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងលោក អ៉ឹង កែវរតនៈ ប្រធានអគ្គនាយកដ្ឋានមុនងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តីពី ការបញ្ជូនតារាងសូចនាករ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រឡងប្រណាំងជ្រើសរើស ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាល នាយករងរដ្ឋបាលសាលាខេត្ត និងបណ្ដាការិយាល័យអង្គភាពពាក់ព័ន្ធផងដែរ។





