រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានឧបត្ថម្ភថវិកា $10,000

រដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានឧបត្ថម្ភថវិកា $10,000 អង្ករ, 1,000បាវ(10kg ក្នុង១បាវ), ទឹកសុទ្ធ V-Active 1.5L 2000កេស, ភេសជ្ជៈ V-Active Sports Red 500កេស និងភេសជ្ជៈ Krud 500កេស ដើម្បីជូនដល់ជនភៀសសឹកត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ ។ រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ អ្នកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង