រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ណាត់ ស៊ីជីន បានពលីជីវិតនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ

+++++++++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ណាត់ ស៊ីជីន ដែលបានពលីជីវិតនៅលើសមរភូមិថ្មដា ខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានលោកស្រី ពុត គឹមនី ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន(លេខ៨) ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ ប្រតិភូទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ លោកវរសេនីយ៍ត្រី ដែលមិនត្រឹមតែជាការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលតែងតែបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ខ្មាំងសៀម។ វីរភាពដ៏អង់អាចក្លាហានរបស់ លោកវរសេនីយ៍ត្រី នៅក្នុងសមរភូមិការពារជាតិ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ ថ្លៃថ្លានេះ។ ក្នុងឱកាសនោះដែរប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ណាត់ ស៊ីជីន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង