រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយពី សមាគមកាយឫទ្ធិនារីកម្ពុជាក្រុងអរិយក្សត្រ តាមរយៈលោកស្រី ទ្រី សូលីដា សមាជិកគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជាក្រុង

រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយពី សមាគមកាយឫទ្ធិនារីកម្ពុជាក្រុងអរិយក្សត្រ តាមរយៈលោកស្រី ទ្រី សូលីដា សមាជិកគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជាក្រុង ដែលបាននាំយកអំណោយ រួមមាន៖ អំបុកចំនួន ៣០០គីឡូ សាប៊ូដុសខ្លួនចំនួន ១០កេស ស្មើនឹង ១២០ដប និងថវិកាចំនួន ២ ០០០ ០០០រៀល ដេីម្បីយកជូនដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលបាន និងកំពុងប្រយុទ្ធការពារជាតិពីការឈ្លានពាន និងជនភៀសសឹកដែលកំពុងរងគ្រោះដោយសមរភូមិប្រយុទ្ធ។តាងនាមរដ្ឋបាលខេត្ត លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់សមាគមកាយឫទ្ធិនារីកម្ពុជាក្រុងអរិយក្សត្រ ដែលមានទឹកចិត្តស្នេហាជាតិ ដោយបានជួយឧបត្ថម្ភជាស្បៀងអាហារ ឧបត្ថម្ភដល់វីរៈកងទ័ពនៅសរភូមិមុខ និងជនភៀសសឹក ដែលកំពុងតែខ្វះខាតស្បៀងអាហារសម្រាប់បរិភោគ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកើតមានការឈ្លានពានទឹកដីពីកងទ័ពថៃ បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីទួល និងមណ្ឌលសុវត្ថិភាពនានា។ ចំពោះអំណោយដែលសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល និងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទព័ជួរមុខភ្លាមៗ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីទួល និងមណ្ឌលសុវត្ថិភាពនានា តាមដែលអាចធ្វើបាន។រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះ វីរៈកងទ័ពយើងនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាពនានា សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង