រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយពី រដ្ឋបាលស្រុពញាឮ និងរដ្ឋបាលឃុំឈ្វាំង ដែលបានចូលរួមឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ

រដ្ឋបាលខេត្តកណ្តាល បានទទួលអំណោយពី រដ្ឋបាលស្រុពញាឮ និងរដ្ឋបាលឃុំឈ្វាំង ដែលបានចូលរួមឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ និងសំភារះប្រើប្រាស់មួយចំនួនធំ ដើម្បីជូនដល់វីរៈកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹកត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា បន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ ។ ក្នុងឱកាសនោះដែរ តាងនាមរដ្ឋបាលខេត្ត លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ រដ្ឋបាលស្រុពញាឮ និងរដ្ឋបាលឃុំឈ្វាំង ព្រមទាំងសប្បុរសជន ដែលមានទឹកចិត្តស្នេហាជាតិ ដោយបានចំណាយនូវធនធានផ្ទាល់ខ្លួនជាស្បៀងអាហារ ឧបត្ថម្ភដល់វីរៈកងទ័ពនៅសរភូមិមុខ និងជនភៀសសឹក ដែលកំពុងតែខ្វះខាតស្បៀងអាហារសម្រាប់បរិភោគ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកើតមានការឈ្លានពានទឹកដីពីកងទ័ពថៃ បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីទួល និងមណ្ឌលសុវត្ថិភាពនានា។ ចំពោះអំណោយដែលសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល និងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទព័ជួរមុខភ្លាមៗ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីទួល និងមណ្ឌលសុវត្ថិភាពនានា តាមដែលអាចធ្វើបាន។ រដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះ វីរៈកងទ័ពយើងនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានជម្លៀសខ្លួនមកកាន់ទីទួល និងមណ្ឌលសុវត្ថិភាពនានា សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង