ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលើបទអន្តរាគមន៍ សម្រាប់សន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








