ខេត្តកណ្ដាល៖នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំបញ្ជីប៉ាន់តម្លៃនិងសៀវភៅគម្រោងខេត្ត ឆ្នាំ២០២៦ ដើម្បីសុំអនុលោមភាពពីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ត្រីបច្ចេកទេស (TSO)ផងដែរ។








