+++++++ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញទទួលអំណោយមនុស្សធម៌ពី សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ រួមមាន៖ អង្ករ ១តោន ទឹកត្រី៥យួរ ទឹកស៊ីអ៉ីវ៥យួរ ខោអាវ៩ថង់ សម្រាប់ត្រៀមទុកនាំយកទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលមកកាន់មណ្ឌលសុវត្ថិភាពនានានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ លោកជំទាវហេរញ្ញិកគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់សមាគមន៍ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមកុមារ ដែលមានទឹកចិត្តដ៏សប្បុរសថ្លៃថ្លាបំផុត បានជួយឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ សម្រាប់ត្រៀមផ្តល់ជូនដល់ជនភៀសសឹក ដែលកំពុងត្រូវការនូវស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃ៕








