រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ ២០២៥

++++++++++ប្រទេសវៀតណាម៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល ព្រមទាំងមន្ទីរពាណិជ្ជកម្មខេត្ត ជួបសម្ដែងការគួរសមជាមួយឯកឧត្តម​ ឡេ ជុងហ៊ូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ ២០២៥ នៅសង្កាត់ទិញបៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម ព្រមទាំងបានការអញ្ជើញចូលរួមពីគណ:ប្រតិភូខេត្តតាកែវ និងគណ:ប្រតិភូកំពតផងដែរ។ឯកឧត្ដម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល៖ ក៏បានថ្លែងអំណរគុណដល់ថ្នាក់នាំខេត្តអានយ៉ាងទាំងអស់ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ជូនចំពោះថ្នាក់ដឹកនាំខេត្តអានយ៉ាង និងប្រជាជនខេត្តអានយ៉ាង។ឯកឧត្តមបានបន្តថា ការចូលរួមពិពណ៌ពាណិជ្ជកម្មនាពេលនេះគឺពិតជាមានសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជកម្មខេត្តកណ្ដាល និងខេត្តអានយ៉ាង និងប្រជាជនខេត្តទាំងពីរ ហើយជាពិសេសដោយមានសំណូមពរពីខាងមជ្ឈមណ្ឌលពាណកម្មខេត្តអានយ៉ាង ដែលបានសំណូមពរឲ្យខេត្តកណ្ដាលរៀបចំពិពណ៌ពាណិជ្ជកម្ម ដើម្បីផ្សារភ្ជាប់ពាណិជ្ជកម្មរវាងខេត្តទាំងយើងទាំងពីរ ដែលគ្រោងនឹងធ្វើនៅទឹកដីខេត្តកណ្ដាលផងដែរ ហើយខេត្តកណ្ដាលក៏បានគ្រោងនឹងរៀបចំនៅពេលខាងមុខ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង ដែលបានជួយសំរួលកិច្ចការច្រកទ្វារព្រំដែនរវាងខេត្តទាំងពីរ។ឯកឧត្តមបានបន្តទៀតថា៖ ខេត្តកណ្ដាលនិងបន្តចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មគ្រប់ពេល ហើយនឹងនាំបងប្អូនអាជីវករដែលមានសម្ភារៈផ្សេងៗមកដាក់តាំងពិព័រណ៍ពាណិជ្ជកម្មនៅខេត្តអានយ៉ាង ហើយក៏សង្ឃឹមថាបងប្អូនអាជីវករដែលមកចូលរួមនាពេលនេះ និងពង្រីកទីផ្សារលក់លទ្ធផលរបស់គាត់ឲ្យកាន់តែច្រើនជាងមុនបន្ថែមទៀត។បន្ទាប់ពីចប់ពិធីជួបសំដែងការគួរសមរវាងគណៈប្រតិភូខេត្តទាំងពីររួចមក ឯកឧត្តមប្រធានគណៈប្រតិភូក៏បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ ២០២៥ និងអញ្ជើញទស្សនាតាមស្តង់ពិពណ៌ផងដែរ។លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានឱ្យដឹងថា៖ ខេត្តកណ្តាលបាននាំយកទំនិញសម្រាប់យកទៅចូលរួមតាំងពិព័រណ៍មានចំនួន៣មុខ រួមមាន៖ ចម្លាក់ស្ពាន់ជ្រលក់ប្រាក់ ចម្លាក់ស្ពាន់ក្រហម ប្រេងរឹត ស្ពៃយ៍បាញ់ត្រជាក់ ប្រេងខ្យល់ និងឆៃពៅ។

អត្ថបទទាក់ទង