រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមអនុវត្តការងារជំរឿនមន្ត្រីរាជការ ក្នុងវិស័យអប់រំ និងសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រៀមអនុវត្តការងារជំរឿនមន្ត្រីរាជការ ក្នុងវិស័យអប់រំ និងសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត។សូមបញ្ជាក់ថា គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាគ្នាលើកការងារពាក់ព័ន្ធនឹងការត្រៀមលក្ខណៈក្នុងការចាប់ផ្តើមធ្វើជំរឿនមន្រ្តីបញ្ចូលក្នុងប្រព័ន្ធ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាល ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាលនាពេលខាងមុខ សំដៅងាយស្រួលក្នុងការគ្រប់គ្រង។

អត្ថបទទាក់ទង