រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីសំណើសុំអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ចូលរួមអនុវត្តដីការបស់សាលាដំបូង នៅសាលប្រជុំសាលាខេត្ត

ខេត្តកណ្តាល៖ ដោយមានការអនុញ្ញាតពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ចូលរួមអនុវត្តដីការបស់សាលាដំបូង នៅសាលប្រជុំសាលាខេត្ត ក្នុងការសម្របសម្រួលគូភាគី មុននឹងឈានអនុវត្តតាមអំណាចដីកាសម្រេចបង្គាប់ឱ្យប្រគល់លេខ៩៩/២២ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកខ្សាច់កណ្តាល និងមន្ត្រីជំនាញជាច្រើនរូបផងដែរ៕

អត្ថបទទាក់ទង