ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្ន ក្នុងការផ្តល់សេវាសាធារណៈ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គម និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ វគ្គបណ្តុះបណ្តាលក្នុងនេះសិក្ខាសាលានេះមានគោលបំណង ដើម្បីឱ្យអ្នកពាក់ព័ន្ធយកទៅជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាធានាឱ្យមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន សមភាព និងសមធម៌៕








