រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសារ លោកស្រី ជៀម សុហេង ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល

+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូ១ក្រុម អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយនិងថវិកា មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់លោកស្រី ជៀម សុហេង អាយុ ៦៦ ឆ្នាំ ដែលអ៊ុំស្រីជាស្រី្តមេម៉ាយក្រីក្រ និងមានជម្ងឺប្រចាំកាយផងដែរ ស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ ឯកឧត្តមបានបញ្ជាក់ថា ថវិកាដែលសាខាបាននាំមកជួយឧបត្ថម្ភនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលនូវការលំបាកខ្វះខាតចំពោះមុខផ្នែកជីវភាពសម្រាប់ក្រុមគ្រួសារប្រចាំថ្ងៃ ដោយពុំមានការប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា សូមគោរពជូនពរដល់អ៊ំស្រី ឆាប់បានជាសះស្បើយពីជំងឺ និងសូមទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។អំណោយដែលសាខាបានឧបត្ថម្ភជូនគ្រួសារអ៊ំស្រីមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស,ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ២កេស, និងថវិកាចំនួន ១លានរៀល។

អត្ថបទទាក់ទង