ខេត្តកណ្តាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជេីញដឹកនាំ ក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មន្ទីរជំនាញ បណ្ដាទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចជុំនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការពិនិត្យទៅលើរបាយការណ៍របស់អង្គភាពលទ្ធកម្មខេត្ត ដោយឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គភាពលទ្ធកម្មខេត្ត ដែលបានខិតខំធ្វើការងារបានរួចរាល់ ចំពោះគម្រោងអភិវឌ្ឍន៍នានាក្នុងខេត្ត សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៦ ទុកដាក់ឆ្លងក្រុមប្រឹក្សាធ្វើការពិនិត្យ និងអនុម័តងនាពេលខាងមុខ។សូមជម្រាបផងដែរថា គម្រោងលទ្ធកម្មដែលត្រូវដាក់ឆ្លងក្រុមប្រឹក្សាដើម្បីធ្វើការអនុម័តមានចំនួន ២៦គម្រោង ក្នុងនោះ៦គម្រោងជាលទ្ធកម្មទំនិញ និង២០គម្រោងទៀតជាលទ្ធកម្មសំណង




