រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ​ ស្តីពីសំណើសុំពិនិត្យ និងវាយតម្លៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពក្រោមឱវាទ

ខេត្តកណ្ដាល៖ ដោយបានការអនុញ្ញាតពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ​ ស្តីពីសំណើសុំពិនិត្យ និងវាយតម្លៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពក្រោមឱវាទ ដែលមានស្នាដៃក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៥ ក្នុងការផ្ដល់គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់បុគ្គល និងអង្គភាព ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអង្គភាពក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការចូលរួមសកម្មភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក ដោយបានការអញ្ជើញចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត កងរាជវុធហត្ថខេត្ត និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។

អត្ថបទទាក់ទង