+++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ នៅក្នុងបរិវេណសាលាស្រុកស្អាង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង ៤០០នាក់ថា គោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកនូវបញ្ហាប្រឈមនានា សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា វេទិកានេះមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើតវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេសវេទិកានេះ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរនានា សម្រាប់ការពិភាក្សា រកដំណោះស្រាយបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម ឌឹម ប៉ូរា អភិបាលរងខេត្តកណ្តាល បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន ដើម្បីគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ជាលទ្ធផលសំរាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ៤៨ សំណើ សំណូមពរ ក្នុងនោះរួមមាន៖ ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ចំនួន ៦ ផ្នែកសេដ្ឋកិច្ចចំនួន ២៩ ផ្នែកសង្គមកិច្ច ចំនួន៣ ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុចំនួន១០។
ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋជាង៤០០នាក់ នៅស្រុកស្អាង
- 79
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 79
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 79
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 79
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 79
- ដោយ អ៊ុន ស្រីកែវ