ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ស្តីពីសំណើសុំជួយឧបត្ថម្ភ គាំទ្រដល់កីឡាករ កីឡាការិនីបាល់បោះរទេះជនពិការ ក្លឹបអង្គរជ័យ ដើម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកបាល់បោះរទេះឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។








