រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិត តុក្កតា ប្រដាប់ប្រដាក្មេងលេង ផលិតផលអេឡិចត្រូនិក

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិត តុក្កតា ប្រដាប់ប្រដាក្មេងលេង ផលិតផលអេឡិចត្រូនិក បន្ទះសៀគ្វី ផលិតផលប្លាស្ទីក របស់ ក្រុមហ៊ុន (TAI NENG (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ១២០នាក់ ក្នុងនោះបរទេសចំនួន ៣១នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ១៥០នាក់ ក្នុងនោះបរទេសចំនួន ៣៦នាក់។

អត្ថបទទាក់ទង