ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចស្វែងយល់ឱកាសវិនិយោគនៅខេត្តកណ្ដាលរបស់ប្រតិភូគណៈកម្មការសហប្រតិបត្តិការឧស្សាហកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។










