ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់ គ្រប់ប្រភេទ របស់ក្រុមហ៊ុន (HONG YI LEATHER PRODUCT (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ២៦០នាក់ ក្នុងនោះបរទេសចំនួន ១១នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ២៩៤នាក់ ក្នុងនោះបរទេសចំនួន ១១នាក់។











