រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចសហប្រតិបត្តិការខេត្តក្រុងសម្ព័ន្ធ មេត្រីភាព សម្រាប់កិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងមិត្តភាពអន្តរជាតិ ខេត្តកណ្តាលធ្លាប់ បានបង្កើតសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលទទួលជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Qiao Jun អនុប្រធានគ្រប់គ្រងទូទៅ និងជាសមាជិកគណៈកម្មាធិការបក្ស ក្រុមហ៊ុន Jiangsu Port Group សមាគមដឹកជញ្ជូនធន់ធ្ងន់ខេត្តជាំងស៊ូ ក្នុងគោលបំណងបន្តបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា ក៏ដូចជាខេត្តកណ្តាល និងខេត្តជាំងស៊ូ ផ្តោតសំខាន់លើវិស័យការងារដឹកជញ្ជូន។ គួររំលឹក ដែរថាកិច្ចសហប្រតិបត្តិការខេត្តក្រុងសម្ព័ន្ធ មេត្រីភាព សម្រាប់កិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងមិត្តភាពអន្តរជាតិ ខេត្តកណ្តាលធ្លាប់ បានបង្កើតសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិន ចំនួន០៤ ក្នុងនោះក្នុងនោះរួមមាន៖-ក្នុងឆ្នាំ២០១៤ រដ្ឋបាលខេត្តកណ្តាល និងខេត្តហឺ ណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា- ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល ធ្លាប់មាន ទំនាក់ទំនងជាមួយខេត្តស៊ីជាំង ធ្លាប់បានផ្លាស់ប្តូរ ដំណើរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមក ប៉ុន្តែ ពុំទាន់បានចុះហត្ថលេខាលើឯកសារណាមួយ ឡើយ-រដ្ឋបាលខេត្តកណ្តាល ក៏ធ្លាប់មានទំនាក់ទំនង ជាមួយទីក្រុង LiuZhou ខេត្តគ័ងស៊ី ប៉ុន្តែ មិនបានឈានទៅដល់ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាឡើយ-រដ្ឋបាលខេត្តកណ្តាល ធ្លាប់មានទំនាក់ទំនង ជាមួយខេត្តអានហួយ មានការជួបសម្តែង ការគួរសមនៅសាលាខេត្តកណ្តាល កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅផងដែរ ។

អត្ថបទទាក់ទង