រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខារអេឡិចត្រូនិក និងគ្រឿងបន្ទាប់បន្សំអេឡិចត្រូនិក របស់ក្រុមហ៊ុន ឈីងសឹង អេឡិកត្រូនិក (ខេមបូឌា) ឯ.ក

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខារអេឡិចត្រូនិក និងគ្រឿងបន្ទាប់បន្សំអេឡិចត្រូនិក របស់ក្រុមហ៊ុន ឈីងសឹង អេឡិកត្រូនិក (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា អាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ១០៥នាក់ ក្នុងនោះបរទេសចំនួន ៦នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ១៩០នាក់ ក្នុងនោះបរទេសចំនួន ៦នាក់។

អត្ថបទទាក់ទង