ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារក្រុមប្រតិបត្តិការជំនាញទី២ នៃ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ តាមប្រព័ន្ធវីដេអូពីចម្ងាយ (កម្មវិធី ZOOM) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន ក្រុមប្រតិបត្តិការជំនាញទី២។ កិច្ចប្រជុំនេះមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕







