រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៦

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានបែងចែកភារកិច្ចជូនដល់សមាជិក សមាជិកាសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីអាចប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ទៅតាមការងារដែលបានដាក់ឱ្យ។ លោកជំទាវ ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានច្រើនដើម្បីធ្វើឱ្យប្រសើរឡើងនូវរបៀបវារៈនៃការរៀបចំកម្មវិធី សំដៅអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំសន្និបាតនាពេលខាងមុខនេះ អាចសម្រេចបានដោយជោគជ័យ៕

អត្ថបទទាក់ទង