ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការបុរេលក្ខណសម្បត្តិអ្នកទទួលការ សម្រាប់ឆ្នាំ២០២៦ និងដាក់ផែនការសកម្មភាព ដោយមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការផែនការវិនិយោគខេត្ត មន្ទីអង្គភាពពាក់ព័ន្ធ ចៅសង្កាត់-មេឃុំ ដែលជាសមាជិកគណៈកម្មការ តំណាងឲ្យក្រុង-ស្រុកនីមួយៗផងដែរ ។








