ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់ជាតិស្តីពី "ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច " ក្រោមប្រធានបទ "ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ដើម្បីទាំងអស់គ្នា"។ វេទិកានេះ ដែរបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធ(ZOOM)។ ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។










