រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំការងាររៀបចំការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ឆ្នើមក្នុងឆ្នាំ២០២៥

++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី១២ ខែ វិច្ឆិកាឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ចើញដឹកនាំកិច្ចប្រជុំការងាររៀបចំការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ឆ្នើមក្នុងឆ្នាំ២០២៥ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញលើកទឹកចិត្ត ដល់ប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ បង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលអោយប្រល្អប្រសើរនិងត្រូវស្វែងយល់ខ្លឹមសារក្នុងតារាងសូចនាករ និងលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃអង្គភាពច្រកចេញចូលតែមួយ ឧបសម្ព័ន្ធ នីមួយៗឱ្យបានច្បាស់លាស់ ដើម្បីពិភាក្សានិងសុំជាយោបល់ ពិនិត្យកែលម្អបន្ថែម ដើម្បីទទួលបានជ័យលាភី ជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥៕

អត្ថបទទាក់ទង