ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចម្រុះសម្រាប់ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្តរបស់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នឹងរៀបចំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចម្រុះសម្រាប់ ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តរបស់គណៈកម្មការទទួលបន្ទុកអនុវត្ត វិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ តាមរយៈប្រព័ន្ធកម្មវិធី ZOOM នៅសាលប្រជុំសាលាខេត្ត ។









