រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំករណីសំណើសុំនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារ ផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃ បន្ថែមជាបន្ទុករបស់រដ្ឋ

++++++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ច ប្រជុំករណីសំណើសុំនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារ ផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃ បន្ថែមជាបន្ទុករបស់រដ្ឋ ដោយមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វេីឱ្យវិនិយោគិន មានទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគលេីទឹកដីខេត្តកណ្ដាលជាបន្តបន្ទាប់មកដល់បច្ចុប្បន្នតាមរយៈការថែទាំនិងយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្ដម អភិបាលខេត្ត កម្រិតទុនវិនិយោគកេីតឡេីងជាលំដាប់ និងបានធ្វេីឱ្យឱកាសការងារក៏កេីនឡេីងសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលផងដែរ។ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងអស់ដែលមកបណ្ដាក់ទុកក្នុងខេត្តកណ្ដាលទាំងអស់ ដែលបានធ្វេីឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្ដាលមានការងារធ្វេីនិងមានប្រាក់ចំនូលជាប្រចាំផងដែរ។

អត្ថបទទាក់ទង