+++++++ខេត្តកណ្ដាល៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានពីការសាងសង់សំណង់លើដីចំណីមាត់ច្រាំងទន្លេមេគង្គ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុកមុខកំពូល មេឃុំឬស្សីជ្រោយ បានចុះពិនិត្យមើលទីតាំងសំណង់ទប់ច្រាំងទន្លេ របស់លោកស្រី លន វត្តី ស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ក្នុងឱកាសចុះពិនិត្យនោះ ស្ថានភាពជាក់ស្ដែង ទន្លេនៅចំណុចនោះ កោង និងមានដីដុះ ការសាងសង់ច្រាំងទន្លេ មានគម្លាតចម្ងាយពីដីកម្មសិទ្ធិ ១២ ម៉ែត្រ ចូលចំណីទន្លេ (ដីចំណីទន្លេនៅចំណុចនោះ បានរក្សាទុក ៥០ម៉ែត្រ) ប៉ុន្តែមិនបានអស់លើដីលយចេញ (ដីដុះចូលក្នុងទន្លេទេ) បើមើលតាមផែនទីលើអាកាស នៅរដូវប្រាំង ប្រៀបធៀបទីតាំង ពីចំណុចសាងសង់ទៅមាត់ទន្លេ នៅសល់ប្រមាណ ៣០ម៉ែត្រ បានដល់មាត់ទន្លេ ដោយមានដើមត្រែងដុះ។ ហើយបច្ចុប្បន្ននេះ ទីតាំងខាងលើ ពុំមានការសាងសង់ការដ្ឋាន ឬដំណើរការអ្វីឡើយ។បើផ្អែកតាមការលើកឡើងរបស់លោក មេឃុំឬស្សីជ្រោយ ការសាងសង់ច្រាំងទន្លេ ទោះបីចូលដីចំណីទន្លេខ្លះពិតមែន តែគាត់មិនចង់បាននោះទេ គឺដើម្បីមានសោភ័ណ្ឌភាព និងការពារការបាក់ច្រាំង ដោយត្រូវសុំច្បាប់ជាធរមាន។បន្ទាប់ពីចុះត្រួតពិនិត្យរួច ក្រុមការងារខេត្ត បានឱ្យមានការសាងសង់ច្រាំង ដើម្បីការពារការបាក់ដី ដោយតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវមានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញ ហើយត្រូវបើកចំហផ្ទៃដីចំណីទន្លេ សម្រាប់ជាសាធារណ: ។និងត្រូវរៀបចំលិខិត ឬប្រតិភូកម្មទៅមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងលើកយោបល់ជូនថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍសាងសង់ច្រាំងទន្លេ។
បន្ទាប់ពីមានការចុះផ្សាយ ការសាងសង់យ៉ាងគឃ្លើនលើដីចំណីមាត់ច្រាំងទន្លេមេគង្គ ខេត្តកណ្ដាល អាជ្ញាធរខេត្តបានចុះត្រួតពិនិត្យទីតាំងផ្ទាល់
- 75
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
អភិបាលខេត្តកណ្តាល ជូនដំណើរប្រជាពលរដ្ឋ ៣៣ គ្រួសារ ទៅតាំងទីលំនៅថ្មីក្នុងខេត្តស្ទឹងត្រែង ក្រោមគម្រោងផ្តល់ដីការពារព្រៃ និងអភិវឌ្ឍន៍ដោយចីរភាព
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆ្នាំ២០២៦
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំវាយតម្លៃតម្រូវការអភិវឌ្ឍសមត្ថភាពក្រោយការបណ្តុះបណ្តាលដល់ មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom Meeting)
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសូមចម្រើនពរស្នើសុំផ្ទេរដីស្រះរួមភូមិមួយកន្លែង
- 75
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
- 75
- ដោយ អ៊ុន ស្រីកែវ
-
វិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយសន្តិវិធី និងការព្រមព្រៀងគ្នាតាម «គោលការណ៍ឈ្នះ-ឈ្នះ» ដោយមិនបាច់អនុវត្តដោយបង្ខំ
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យពិភាក្សាលើតម្លៃសម្ភារៈស្តង់ដារគម្រោង អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៧ នៅសាលាខេត្តកណ្តាល
- 75
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំអន្តរទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ
- 75
- ដោយ អ៊ុន ស្រីកែវ