រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន កំពង់កុង ស្រុកកោះធំ

++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ថ្នាក់ស្រុក នៅវិទ្យាល័យ ហ៊ុន សែន កំពង់កុង ដោយមានការចូលរួម ពីអាជ្ញាធរស្រុកកោះធំកងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សផងដែរ។ បន្ទាប់ពីអានសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦រួចមក ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត របស់ក្មួយៗ កុមារទាំងអស់ដែលគ្រប់អាយុចូលរៀននៅទូទាំងប្រទេសដើម្បីទទួលបាននូវការសិក្សានាដើមឆ្នាំសិក្សាថ្មី។ឯកឧត្តមបានបន្តទៀតថា៖ ការប្រារព្ធពិធីបើកបើកបវេសនការនៅថ្ងៃនេះ ក្នុងគោលបំណងប្រមែប្រមូលកុមារទាំងអស់ដែលគ្រប់អាយុចូលរៀននៅទូទាំងប្រទេស ទទួលបាននូវការសិក្សានាដើមឆ្នាំសិក្សាថ្មី.ហើយ និងដើម្បីជាការរំលឹកដល់ទិវាគ្រូបង្រៀន ០៥ តុលា ចំពោះគុណូបការៈរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបូជាកម្លាំងកាយចិត្តបង្ហាត់ បង្រៀនដល់កុមារ និងយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា៖ ក្រោមម្លប់នៃសុខសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។ឯកឧត្តមបាន៖ សម្តែងនូវការកោតសរសេីរ ចំពោះលោកគ្រូ-អ្នកគ្រូ មាតា-បិតាអាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន សម្រាប់ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍វិស័យអប់រំ ឱ្យមានដំណើរការប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមកនេះ។ជាមួយគ្នានោះ ឯកឧត្តមបាន៖ ផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕

អត្ថបទទាក់ទង