++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គុ្រយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកណ្តាល និងការពិនិត្យបច្ចុប្បន្នភាព សមិទ្ធផលការងារឆ្លើយតបមេរោគ ជំងឺអេដស៍ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។ឯកឧត្តម គុ្រយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ តួនាទី និងភារកិច្ចគណៈកម្មាធិការអេដស៍ ត្រូវរៀបចំចាត់តាំងពង្រឹងបណ្តាញ អ្នកជំនាញដែលស្ថិតក្រោម ឱវាទអោយបំពេញភារកិច្ចតាមមុខនាទីការទទួលខុសត្រូវរបស់ខ្លួន និងទិសដៅរបស់គណៈកម្មាធិការ បំផុសដល់គ្រប់ស្ថាប័នមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបុព្វជិតសាសនា ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទៅអោយចូលរួមយ៉ាងសកម្មគ្រប់រូបភាព និងលិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ពិសេសលើកកម្ពស់គោលការណ៍ PAC អោយបានទូលំទូលាយ ជំរុញ និងលើកទឹកចិត្តដល់មន្ទីរជំនាញពាក់ព័ន្ធអោយខិតខំអនុវត្តគោលនយបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងអជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានដាក់ចេញ ទំនាក់ទំនងសហការល្អជាមួយ FAC ខេត្តដ៏ទៃ អជ្ញាធជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អង្គការមនុស្សធម៌ អ្នកស្ម័គ្រចិត្តនានា ដើម្បីស្វែងរកការ ឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេស ថវិកា និកម្លាំងកាយចិត្តទ្រទ្រង់សិកម្មភាព ប្រយុទ្ធប្រឆាំង ការរីករាលដាល នៃមេរោគអេដស៍។ឯកឧត្តមអភិបាលរងខេត្ត៖ ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយអំពីការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានទូលំទូលាយដល់ក្រុមយុវវ័យ ក្រុមប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទជាមួយបុរស ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ ជំរុញការអប់រំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្រោមអនាម័យ ក្នុងចំណោមប្រជាជនគន្លឹះ និងយុវវ័យ ផ្សព្វផ្សាយការយល់ដឹងអំពីនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងលក្ខណៈភេទនៅមានកម្រិតក្នុង ចំណោមអ្នករៀបចំគោលនយោបាយ អ្នកផ្តល់សេវា និងសហគមន៍ជំរុញការត្រួតពិនិត្យ និងការអនុវត្តច្បាប់នៅតាមកាស៊ីណូដើម្បីបង្ការនូវកម្មវិធីបើកបន្ទប់ (Open room) ជប់លៀងគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងសេវារួមភេទដោយគ្មានការបង្ការការពារការចម្លងមេរោគអេដស៍ និងពង្រីកការប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងប្រព័ន្ធគាំពារសង្គម ដើម្បីជំរុញការធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត។








