រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ សម្របសម្រួលគូភាគី(បងប្អូនបង្កើត) មុននឹងអនុវត្តតាមសាលដីកា របស់តុលាការកំពូល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគី(បងប្អូនបង្កើត) មុននឹងអនុវត្តតាមសាលដីកា របស់តុលាការកំពូល ដែលនឹងត្រូវអនុវត្តនៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ។ជាលទ្ធផល គូភាគី(បងប្អូនបង្កើត) បានព្រមព្រៀងឯកភាពសះជានឹងគ្នា ដើម្បីបញ្ចប់វិវាទជាស្ថាពរ ។ សូមបញ្ជាក់ថា វិវាទរវាងបងប្អូនបង្កើតនេះ មានរយៈពេល ៧ ឆ្នាំមកហើយ ដោយបងស្រី អាយុ ៦៩ ឆ្នាំ និង ប្អូនប្រុស អាយុ ៦៥ ឆ្នាំ ។

អត្ថបទទាក់ទង