រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការរបេះដូងជប៉ុន(Japan Heart) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល

++++++++++++++++++++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការរបេះដូងជប៉ុន(Japan Heart) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម AtSushi Ueno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញស្ថភាពនៃប្រទេសជប៉ុនប្រចាំ ។ អគារមជ្ឈមណ្ឌលព្យាបាលកុមារ អាស៊ី នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះនេះ មានកម្ពស់ ៣ជាន់ មានចំនួន ១០០បន្ទប់ (មានបន្ទប់វះកាត់៤) អាចដាក់គ្រែបាន ចំនួន ២០០គ្រែ សាងសង់លើផ្ទៃដីប្រមាណ ១៥ ០០០ម៉ែត្រការ៉េ ដែលជាជំនួយរបស់ប្រជាជនជប៉ុន និង សប្បុរសជនក្នុងស្រុក តាមរយៈអង្គការបេះដូងជប៉ុន(Japan Heart)។

អត្ថបទទាក់ទង