ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ អញ្ជើញចុះពិនិត្យអគារសិក្សាដល់ចៅៗអូទីសឹម និងពិការភាពសតិបញ្ញា ចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់ថាអាគារសិក្សាចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានកម្ពស់ ៣ជាន់ សរុប ៣៦បន្ទប់។








