ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគីមុននឹងអនុវត្តតាមសាលដីកា របស់តុលាការកំពូល ដែលនឹងត្រូវអនុវត្តនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរសង្កាត់កំពង់សំណាញ់ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។









