ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា មន្ទីរ អង្គភាព អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកគ្រូ សួង សាល ជាសស្ត្រាចារ្យបង្រៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ និងជាសមាជិកទ្រទ្រង់កាកបាទក្រហមកម្ពុជាសាខាខេត្តកណ្តាល ដែលត្រូវជាកូនប្រសារ លោក ទៀង សុគន្ធ នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានទទួលមរណភាព កាលពីថ្ងៃអង្គារ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៥៥ឆ្នាំ។លោកជំទាវ និងប្រតិភូសាខា សូមចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សួង សាល បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕











