ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក ជី ស៊ីវត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយករងសាលាខេត្ត បណ្ដាអង្គភាពចំណុះសាលាខេត្ត និងលោក លោកស្រី អភិបាលរង នាយក នាយករងក្រុងស្រុកផងដែរ។






