ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងពិគ្រោះយោបល់ អំពីលទ្ធផល នៃការសិក្សាវាយតម្លៃហេតុ ប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងចំនួន ០២ នៅស្រុកអង្គស្នួល ខេត្តកណ្តាល រួមមាន គម្រោងបង្កើតរោងចក្រផលិតថ្នាំលាប របស់ក្រុមហ៊ុន យូ អា ខេមីហិល (ខេមបូឌា) (U.R. CHEMICAL (CAMBODIA) CO., LTD.) និង គម្រោងបង្កើតរោងចក្រផលិតប្រេងរំអិល របស់ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា (COSMIC OIL CAMBODIA CO., LTD) ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងតំណាងក្រុមហ៊ុនផងដែរ។






