រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មនុស្សពីរនាក់បានបាត់ខ្លួន បន្ទាប់ពីជួបភ្លៀងខ្យល់មួយមេធំ នៅពេលពួកគេទៅរាយសន្ទូច កាលពីយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល

--------------------------------------ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានដំណឹង មានមនុស្សពីរនាក់បានបាត់ខ្លួន បន្ទាប់ពីពួកគាត់រាយសន្ទូចរកត្រី ហើយជួបភ្លៀងខ្យល់មួយមេធំ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំអាជ្ញាធរស្រុកស្អាង កងកម្លាំងទាំងបី ប្រជាការពារភូមិ សាច់ញាតិជនរងគ្រោះ និងប្រជាពលរដ្ឋ ចុះស្វែងរកជនរងគ្រោះទាំងពីរនាក់ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ តាមរបាយការណ៍របស់អាជ្ញាធរស្រុកស្អាង បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីមនុស្សប្រុស០២នាក់ ត្រូវជាពូ និងក្មួយ បានទៅរាយសន្ទូចនៅខាងក្រោយភូមិត្នោតញីត្រូវខ្យល់ភ្លៀងមួយមេធំ កួចលិចទូកបណ្ដាលឱ្យបាត់ខ្លួនមកដល់ព្រឹកនេះពុំទាន់រកឃើញនៅឡើយ។ ជនរងគ្រោះដែលបានបាត់ខ្លួនមានឈ្មោះ ៖១/ឈ្មោះ ឡា មាស ភេទ ប្រុស អាយុ ១៨ឆ្នាំ ២/ឈ្មោះ ឡាត់ ឌីណា ភេទ ប្រុស អាយុ១០ឆ្នាំ រស់នៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងឱកាសដឹកនាំក្រុមការងារចុះស្វែងរកនោះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បាននាំយកថវិការបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ឧបត្ថម្ភកងកម្លាំងទាំង អាជ្ញាធរស្រុក និងប្រជាការពារភូមិ ដើម្បីស្វែងរកជនរងគ្រោះទាំង០២នាក់។ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់កងកម្លាំងទាំង អាជ្ញាធរស្រុកស្អាង ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការស្វែងរកជនរងគ្រោះឱ្យអស់ពីលទ្ធភាព ទន្ទឹមនឹងនោះត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មិនត្រូវឱ្យក្មេងៗ លេងទឹកដោយខ្វះការប្រុងប្រយ័ត្នឡើយ ដែលអាចបណ្ដាលឱ្យលង់ទឹកស្លាប់បាន។ សូមបញ្ជាក់ថាគិតត្រឹមល្ងាចថ្ងៃទី២៤នេះ ក្រុមការងារមិនទាន់បានរកឃើញជនរងគ្រោះនៅឡើយទេ ហើយនៅតែបន្តស្វែងជនរងគ្រោះដែលបានបាត់ខ្លួន ដោយក្នុងនោះក្រុមការងារបានរកឃើញទូករបស់ជនរងគ្រោះ ដែលបានលិចនៅក្នុងទឹក ព្រមទាំងបានសន្និដ្ឋាថា ជនរងគ្រោះទាំងពីរនាក់អាចលង់ទឹកស្លាប់នៅទីនោះផងដែរ។

អត្ថបទទាក់ទង