រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យ និងបើកប្រអប់សំបុត្រនៅពន្ធនាគារខេត្ត ដើម្បីទទួលយកមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ជនជាប់ឃុំ

ខេត្តកណ្តាល៖ ឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានចុះមកពិនិត្យ និងបើកប្រអប់សំបុត្រនៅពន្ធនាគារខេត្ត ដើម្បីទទួលយកមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ជនជាប់ឃុំ។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានគោលការណ៍ចុះត្រួតពិនិត្យច្បាស់លាស់ជាប្រចាំតាមផែនការ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ នៅកន្លែងដកហូតសេរីភាពនានាក្នុងរយៈពេលវែង និងតាមដានការអនុវត្តរបស់ អាជ្ញាធរមានសមត្ថកិច្ច។ ការចុះត្រួតពិនិត្យធ្វើឡើងដោយមិនចាំបាច់ជូនដំណឹងជាមុន នេះគឺជាគោលការណ៍ដ៏សំខាន់បំផុត ដើម្បីអាចមើលឃើញស្ថានភាពជាក់ស្តែងប្រចាំថ្ងៃ នៃកន្លែងដកហូតសេរីភាព ដោយមិនមានការរៀបចំទុកជាមុនពីសំណាក់អាជ្ញាធរ។

អត្ថបទទាក់ទង