ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីសម្រាប់បម្រុងទុកសាងសង់អគារទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតនៅ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។








