រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចជំនួបជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងជាប្រធានក្រុមការងារ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញសម្ដែងការគួរសមក្នុងកិច្ចជំនួបជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ កន្លែងដកហូតសេរីភាពនៅខេត្តកណ្តាល រួមមាន៖ ពន្ធនាគារខេត្តកណ្ដាល ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កងរាជអាវុធហត្ថខេត្តកណ្ដាល មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមជ្ឈមណ្ឌលថែទាំស្មារនីតិសម្បទានវិបល្លាសស្មារតី ដោយបានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។ជំរាបជូនផងដែរថា៖ ៖ គោលបំណងនៃការចុះត្រួតពិនិត្យ គឺដើម្បីរកឱ្យឃើញ និងកាត់បន្ថយកត្តាហានិភ័យ ដែលអាចនាំទៅ ដល់ការធ្វើទារុណកម្ម និងការប្រព្រឹត្តមិនគប្បីងទៀត មុនពេលអំពើទាំងនោះកើតឡើង ហើយយន្តការនេះមិនរង់ចាំរហូត ដល់មានពាក្យបណ្តឹងនោះទេ ការត្រួតពិនិត្យក៏ជាកិច្ចទំនាក់ទំនងមួយប្រកបដោយការស្ថាបនាជាមួយអាជ្ញាធរដែល គ្រប់គ្រងកន្លែងដកហូតសេរីភាពនានាតាមរយៈការផ្តល់អនុសាសន៍ ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង និងការអនុវត្តរបស់ អាជ្ញាធរ ហើយការចុះត្រួតពិនិត្យនេះ ធ្វើឡើងដោយឯករាជ្យ មិនលំអៀង និងផ្អែកលើភស្តុតាងជាក់លាក់ដែល ប្រមូលបានពីការសង្កេតឃើញ ការសម្ភាសន៍ និងការពិនិត្យឯកសារពាក់ព័ន្ធ។

អត្ថបទទាក់ទង