ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំបើកការចុះធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល- ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពី លោក អនុប្រធាននាយកដ្ឋាន សមាជិក សមាជិកា នៃគណៈប្រតិភូអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ច ហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល- ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២៤ និងឆ្នាំពាក់ព័ន្ធ គឺជាយន្តការនៃការធ្វើអធិការកិច្ច ឬការត្រួតពិនិត្យ ដែលមិនអាចអត់បាន ក្នុងកាលៈទេសៈកំណែទម្រង់។ សម្រាប់អ្នកអនុវត្ត ត្រូវការអ្នកត្រួតពិនិត្យ ដើម្បីជួយតម្រែតម្រង់នៅចំណុចខ្វះខាតនៃការអនុវត្ត ដែលជាការបំពេញបន្ថែមទៀតលើការគ្រប់គ្រងរដ្ឋបាលខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។








